មិនធម្មតា! BYD ក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីនៅអាស៊ីអាគ្នេយ៍បាន ២៦%

[ទីផ្សារបរទេស] ក្រុមហ៊ុន BYD បានពង្រីកវត្តមានរបស់ខ្លួននៅពេញតំបន់អាស៊ីអាគ្នេយ៍ រហូតបានក្លាយជាក្រុមហ៊ុនឈានមុខខាងលក់រថយន្តអគ្គិសនីក្នុងតំបន់។ បើតាមទិន្នន័យដែលចេញផ្សាយដោយ Reuters បានបង្ហាញថា ២៦% នៃរថយន្តអគ្គិសនីដែលលក់នៅអាស៊ីអាគ្នេយ៍ កាលពីត្រីមាសទីពីរនៃឆ្នាំ២០២៣នេះ គឺជារថយន្តម៉ាក BYD។ ក្នុងនោះ រថយន្ត Atto 3 ជារថយន្តលក់ដាច់ជាងគេ ដោយវាមានចំណែក ៦,៤% នៃរថយន្តថ្មីដែលលក់បាន កើនឡើងពី ៣,៨% កាលពីត្រីមាសទីមួយ។ បច្ចុប្បន្ននេះ BYD កំពុងវិនិយោគទឹកប្រាក់ ៥០០លានដុល្លារក្នុងប្រទេសថៃ ដើម្បីសាងសង់រោងចក្រដែលអាចផលិតរថយន្តអគ្គិសនីបានដល់ ១៥ម៉ឺនគ្រឿងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីនាំចេញទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងអឺរ៉ុបផងដែរ។ BYD ក៏បានសហការជាមួយដៃគូចែកចាយធំដូចជា Sime Darby ក្នុងប្រទេសម៉ាឡេស៊ី, Ayala Corp ក្នុងប្រទេសហ្វីលីពីន, Rever Automotive ក្នុងប្រទេសថៃ និង Bakrie & Brothers ក្នុងប្រទេសឥណ្ឌូណេស៊ី។ រថយន្តរបស់ BYD ត្រូវបានកត់សម្គាល់ថាទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសថៃ ដោយជាក់ស្ដែងទៅ ប្រទេសថៃមានចំណែក ២៤% … Continue reading មិនធម្មតា! BYD ក្ដោបក្ដាប់ទីផ្សារឡានអគ្គិសនីនៅអាស៊ីអាគ្នេយ៍បាន ២៦%